រំលងម៉ឺនុយទំព័រ

មហារីកក្រពេញអូវែ

មហារីកក្រពេញអូវែ

ព័ត៌មានសុខភាពយុវវ័យ
83

តើក្រពេញអូវែជាអ្វី?​ ហើយតើវាមានតួនាទី ​​និងសារៈប្រយោជន៍អ្វីខ្លះដល់ស្រ្តី?

ក្រពេញអូវែ ​គឺជាសរីរាង្គរបស់ស្រ្តី ដែលមានតួនាទីយ៉ាងសំខាន់ទាក់ទងនិងការបញ្ចេញអ័រម៉ូន និង​​ការបង្កកំណើត។ ប្រហែលមួយខែម្តង អូវែមួយបញ្ចេញពងមួយ។ អូវែក៏បង្កើតអ័រម៉ូនអឺស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនផងដែរ។ ទាំងនេះដើរតួក្នុងការមានផ្ទៃពោះ វដ្តរដូវ និងការលូតលាស់សុដន់។​​

ចំណេះដឹងមូលដ្ឋានរបស់ជំងឺមហារីក្រពេញអូវែ

ពាក្យថា “មហារីក”​ជាជំងឺកើតឡើងដោយសារការលូតលាស់នៃកោសិកា​​ ​ហួសដែនកំណត់ និងមិនអាចគ្រប់គ្រងបាន(​The cells multiply quickly and can invade and destroy healthy body tissue)។ មហារីក ជាធម្មតាត្រូវបានគេដាក់ឈ្មោះទៅតាម ផ្នែកណាមួយនៃរាងកាយដែលជាកន្លែងវាចាប់ផ្តើម បើទោះបីជាវាបានរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយនៅពេលក្រោយក៏ដោយ។​ មហារីកក្រពេញអូវែ គឺជាក្រុមនៃជំងឺដែលមានប្រភពចេញពីអូវែ ឬនៅតំបន់ដែលពាក់ព័ន្ធនៃបំពង់​ fallopian (ដៃស្បួន)  និង Peritoneum​។

នៅពេលដែលមហារីកក្រពេញអូវែត្រូវបានរកឃើញនៅដំណាក់កាលដំបូង ការព្យាបាល គឺមានប្រសិទ្ធភាពបំផុត។ មហារីកអូវែច្រើនតែបង្កជា រោគសញ្ញា ដូច្នេះវាសំខាន់ណាស់ក្នុងការយកចិត្តទុកដាក់លើរាងកាយរបស់យើង និងដឹងពីអ្វីដែលជាសញ្ញាធម្មតា ឬមិនធម្មតា។

តើមហារីកក្រពេញអូវែមានរោគសញ្ញាអ្វីខ្លះ​ដែលអាចអោយយើងបានដឹងមុនដែររឺទេ?

នៅពេលដែលមហារីកអូវែវិវត្ត ដំបូង វាអាចនឹងមិនបង្កជារោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ​ ក៏ប៉ុន្តែវា​អាច      ​បណ្តាល​ឱ្យ​មាន ​រោគ​សញ្ញាដូច​​ខាង​ក្រោម​​៖

  • ការហូរឈាមតាមទ្វារមាស (ជាពិសេសសម្រាប់អ្នកដែលអស់រដូវ)

  • ការឈឺចាប់ ឬមានអារម្មណ៍ថាធ្ងន់ៗនៅក្នុងតំបន់អាងត្រគាក។

  • ឈឺចាប់ក្នុងពោះ​ ឬខ្នង​​​

  • ហើមពោះ ឬ មានអារម្មណ៍ឆ្អែតភ្លាមៗនៅពេលញ៉ាំអាហារ  ​​​​      

  • ចុះ​ទម្ងន់

  • ​​​​​ការផ្លាស់ប្តូរទម្លាប់នែការបន្ទោរបង់របស់អ្នក ដូចជាតម្រូវការនោមញឹកញាប់ ឬបន្ទាន់ និង​ទល់លាមកជាដើម។

តើយើងអាចធ្វើតេស្តឈាមដើម្បីវិភាគរកមហារីកក្រពេញអូវែបានដែលឬទេ?

CA125 គឺជាប្រូតេអ៊ីនដែលផលិតដោយមហារីកក្រពេញអូវែមួយចំនួន។ វាអាចចរាចរណ៍ក្នុងឈាម ដូច្នេះវាអាចត្រូវបាន រកឃើញដោយការធ្វើតេស្តឈាមបាន។ CA125 អាចត្រូវបានរកឃើញថាមានការប្រែប្រួលក្នុងចំណោមស្រ្តីលើសពីពាក់កណ្តាលដែលមានមហារីកក្រពេញអូវែនៅដំណាក់កាលដំបូង។ ហើយវាអាចរកឃើញលើសពី 90% ​ទៅលើស្រ្តីដែលមានមហារីកក្រពេញអូវែ ដែលរីករាលដាល។

តើមហារីកក្រពេញអូវែអាចបណ្តាលមកពីមូលហេតុអ្វីខ្លះ?

មិនមានមូលហេតុច្បាស់លាស់ណាមួយ ដែលបណ្តាលឱ្យកើតមហារីកអូវែ ក៏ប៉ុន្តែយើងអាចកំណត់អត្តសញ្ញាណ ដែលអាចបង្កើនហានិភ័យនៃជំងឺបាន។​ មហារីកក្រពេញអូវែចាប់ផ្តើមនៅពេលដែលកោសិកានៅក្នុង ឬនៅជិតអូវែមានការផ្លាស់ប្តូរ(ការផ្លាស់ប្តូរនៅក្នុង DNA របស់ពួកវា)។ ការផ្លាស់ប្តូរនេះប្រាប់កោសិកាឱ្យលូតលាស់ និងគុណយ៉ាងឆាប់រហ័ស បង្កើតជាដុំសាច់ (ដុំសាច់នៃកោសិកាមហារីក)។ កោសិកាមហារីកបន្តរស់នៅយ៉ាងឆាប់រហ័ស ចំណែកកោសិកាដែលមានសុខភាពល្អនឹងស្លាប់។

តើរមានកត្តាហានិភ័យអ្វីខ្លះដែលអាចអោយកើតមហារីកក្រពេញអូវែ?

  • កត្តាអាយុ​

  • កត្តាតំណរពូជ​(មានសាច់ញាត្តិខាងឪពុករឺ ម្តាយមានមហារីកក្រពេញអូវែ)

  • លើសទម្ងន់ ឬធាត់។ ការលើសទម្ងន់ ឬធាត់បង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។

  • ការព្យាបាលជំនួសដោយអរម៉ូនក្រោយអស់រដូវ ។ ការព្យាបាលដោយប្រើអរម៉ូនជំនួសដើម្បីគ្រប់គ្រងសញ្ញា និងរោគសញ្ញានៃការអស់រដូវអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែ។

  • ជំងឺភ្នាសក្នុងនៃស្បូនដុះមិនប្រក្រតី (Endometriosis)

  • ការចាប់ផ្តើមមករដូវនៅវ័យក្មេង ឬឆាប់អស់រដូវ​ ឬកត្តាទាំងពីរអាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែ

  • មិនដែលធ្លាប់មានផ្ទៃពោះទេ។ ប្រសិនបើ មិនដែលធ្លាប់មានផ្ទៃពោះទេ វាក៏អាចបង្កើនហានិភ័យនៃជំងឺមហារីកក្រពេញអូវែដែល។

ប្រែសំរួល និងសរសេរដោយ: វេជ្ជ.​មាន សុភានី  (គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់អូឌឹម)

ប្រភពឯកសារ៖

-https://www.cdc.gov/cancer/ovarian/basic_info/symptoms.htm

-https://www.mayoclinic.org/diseases-conditions/ovarian-cancer/symptoms-causes/syc-20375941

-https://www.cancer.gov/publications/dictionaries/cancer-terms/def/ovaryhttps://www.cancerresearchuk.org/about-cancer/ovarian-cancer/getting-diagnosed/tests-ovarian-cancer

អត្ថបទដោយ: RHAC

មតិយោបល់