• ភាសាខ្មែរ
  • English

វីដេអូអំពីអង្គការរ៉ាក់

ព័ត៌មានបន្ថែមអំពីយើង

អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា រ៉ា​ក់​គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦​ជាមួយនឹង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការនាំយក​សេវា​សុខភាព​ដែលមាន​គុណភាព​ជូន​ដល់​សហគមន៍​ជាពិសេស​​ប្រជាជន​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​។ អង្គការ​រ៉ា​ក់​ជា​ដៃគូរ​សហការ​យ៉ាងសកម្ម និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងសុខាភិបាល​ក្នុងការ​គាំទ្រ​ដល់​មណ្ឌល​សុខភាព​ក្នុងការ​បង្កើន​គុណភាព ការ​អាច​ទទួលបាន និង​ការប្រើប្រាស់​សេវាកម្ម​សុខភាព​របស់​ប្រជាជន​។ នៅ​សហគមន៍ អង្គការ​រ៉ា​ក់​គាំទ្រ​បណ្តាញ​អ្នកស្ម័គ្រចិត្ត​សុខភាព​សហគមន៍ ដើម្បី​លើកកម្ពស់​ការទទួលបាន​សេវា​សុខភាព​នៅក្នុង​កន្លែង​សាធារណៈ​មានដូចជា​មណ្ឌល​សុខភាព​ជាដើម​។ អង្គការ​រ៉ា​ក់មាន​បណ្តាញ​គ្លីនិក​មិន​យកប្រាក់​ចំណេញ​ចំនួន​១៥ ដែល​ផ្តល់​សេវា​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្ត​ពូជ​គ្រប់​ជ្រុងជ្រោយប្រកបដោយ​គុណភាព​។ តាំងពី​ឆ្នាំ ១៩៩៧ មក អង្គការ​រ៉ា​ក់​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ដំបូង​គេ និង​នៅតែ​បន្ត​រហូតដល់​បច្ចុប្បន្ន​ដើម្បី​ធ្វើការ​ជាមួយ​យុវវ័យ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​គាំទ្រ និង​ធ្វើ​ឲ្យ​ប្រសើរឡើងនូវ​សិទ្ធិ​និង​ការទទួលបាន​នូវ​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ (SRHR) របស់​យុវវ័យ​។ យើង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ និង​ដៃគូរ ដើម្បី​ជំរុញ​ឲ្យ​មាន​កម្មវិធីសិក្សា​ស្តីអំពី​ការអប់រំ​បំ​និ​ន​ជីវិត​ស្តីពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ (LSE-CSE) នៅ​សាលារៀន ព្រមទាំង​បាន​ប្រើប្រាស់​នូវ​ការឆ្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​បង្កើន​ការទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង SRHR ក្នុងចំណោម​យុវវ័យ និង​ក្រុម​ងាយ​រងគ្រោះ​ដទៃទៀតជាមួយនឹង​ជំនាញ​របស់​យើង​ក្នុង​ការផ្តល់សេវា​សុខភាព​មេត្រីភាព​ដែល​បំពេញតម្រូវការ​សុខភាព​ខុសៗ​គ្នា​របស់​ពួកគេ​។​

​អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ជា​អង្គការ​ឈានមុខ​គេ​មួយ​ក្នុងការ​ផ្តល់នូវ​ការធ្វើផែនការ​គ្រួសារ​ដែលមានគុណភាព និង​សេវា​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្ត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការងារ​របស់​យើង​គឺ​ដើម្បី​ដោះស្រាយ​តម្រូវការ​ខ្ពស់​នៃ​សេវា​ពន្យារកំណើត ជំងឺឆ្លង តាមផ្លូវ​បន្ត​ពូជ​ក្នុងចំណោម​ស្ត្រី​និង​បុរស  ការថែទាំ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ សុខភាព​កុមារ ជំងឺរបេង ជំងឺអេដស៍ ជំងឺឆ្លង​និង​មិន​ឆ្លង​ដទៃទៀត ។​ល​។ ក្នុង​ឆ្នាំ​​ ២០១៥ យើង​បាន​អនុវត្ត​គម្រោង​កម្មវិធី​របស់​យើង​នៅក្នុង ១៤​ខេត្ត​ក្រុង​មានដូចជា​៖ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង  កំពង់ស្ពឺ ព្រះសីហនុ កោះកុង សៀមរាប ស្វាយរៀង មណ្ឌលគិរី តាកែវ កំពង់ឆ្នាំង កំពង់ធំ កំពត​ និង​រាជធានី​ភ្នំពេញ​។​

​ចក្ខុវិស័យ​របស់​យើង​
​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​សេវាកម្ម​សុខភាព​ដែលមាន​ទំនុកចិត្ត​។​

​បេសកម្ម​របស់​យើង​
​បេសកម្ម​អង្គការ​រ៉ា​ក់​គឺ​បង្កលក្ខណៈ​ជូន​ប្រជា​ជន​កម្ពុជា​អោយ​អនុវត្ត​នូវ​សិទ្ធិ​របស់ខ្លួន ដើម្បី​សំរេចបាន​នូវ​គុណភាព​នៃ​ជីវិត​សមស្រប​តាមរយៈ​សេវាកម្ម​គំរូ ការប្រាស្រ័យ​ទាក់ទង​និង ការបណ្តុះបណ្តាល​ផ្នែក​សុខភាពប្រកបដោយ​យេនឌ័រ​ដែល​ក្នុងនោះ​ផ្តោតទៅលើ​សុខភាពគ្រួសារ​រួមមាន​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ សុខភាព​មាតា​និង​ទារក ​និងជំងឺ​អេ​ដ​ស៍​។

ក្រុមការងាររបស់យើង

ឯកឧត្តម លូ គឹមឈន់
ប្រធានក្រុមប្រឹក្សាជាតិ

លោក ជា សុខហួ
អនុប្រធានក្រុមប្រឹក្សាជាតិ

លោកស្រី ហ៊ួយ សុជីវណ្ណី
ហេរញ្ញិក

លោកស្រី ស៊ុំ សានណារី
លេខាធិការ

ទីតាំងរបស់រ៉ាក់

ភ្នំពេញ

១- គ្លីនិកភ្នំពេញ ១ [ផែនទី]
ផ្ទះលេខ៦ ផ្លូវលេខ១៥០ សង្កាត់វាលវង់ ខណ្ឌ៧មករា
ទូរស័ព្ទ៖ ០២៣ ៨៨១ ៦២១

២- គ្លីនិកភ្នំពេញ ២ [ផែនទី]
ផ្ទះលេខ ៣៨-៤០ ផ្លូវលេខ៤៣២ ទួលទំពូង១ ខណ្ឌចំការមន
ទូរស័ព្ទ៖ ០២៣ ២១៨ ៥០៤

៣- គ្លីនិកត្រពាំងថ្លឹង [ផែនទី]
ផ្ទះលេខ ១៩.២០.២១ ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ភ្នំពេញ
ទូរស័ព្ទ៖ ០២៣ ៩៨៥ ៧៧៣

៤- គ្លីនិកចាក់អង្រែក្រោម [ផែនទី]
ផ្ទះលេខ១៦០៧ ផ្លូវជាតិលេខ២ ឃុំទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ
ទូរស័ព្ទ៖ ០២៤ ៩៨៥ ០៧៩

៥- គ្លីនិកទួលសង្កែ [ផែនទី]
ផ្ទះលេខ១៤២៤ ផ្លូវជាតិលេខ ៥ ភូមិឃ្លាំងសាំង ក្រុមទី៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ
ទូរស័ព្ទ៖ ០២៣ ៩៩០ ៧៧៣

៦- គ្លីនិកទឹកថ្លា [ផែនទី]
ផ្ទះលេខ G35-G37 ផ្លូវហ្គូដឌី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
ទូរស័ព្ទ ៖ ០២៣-៨៨៣ ០២៦

៧- គ្លីនិកស្ទឹងមានជ័យ [ផែនទី]
ផ្ទះលេខ 3A-4A ផ្លូវមុន្នីរ៉េត, ភូមិដំណាក់ធំ១, សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ទូរស័ព្ទ ០៦៩ ៨២៩ ០៩៧

ខេត្ត

៨- ខេត្ដបាត់ដំបង [ផែនទី]
គ្លីនិក/មណ្ឌលយុវវ័យ៖ ផ្ទះលេខ១៥៤ ផ្លូវ៥២៤ ភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង
ទូរស័ព្ទ៖ ០៥៣ ៩៥២ ៦១០

៩- ខេត្ដព្រះសីហនុ [ផែនទី]
គ្លីនិក/មណ្ឌលយុវវ័យ៖ ផ្ទះលេខ៥៥៥ ផ្លូវឯករាជ្យ ក្រុម៤ សង្កាត់៤ ខណ្ឌមិត្ដភាព
ទូរស័ព្ទ៖ ០៣៤ ៩៣៣ ៩៤២

១០- ខេត្ដកំពង់ចាម [ផែនទី]
គ្លីនិក/មណ្ឌលយុវវ័យ៖ ផ្ទះលេខ១០ ផ្លូវត្រសក់ផ្អែម ភូមិ១៥ ឃុំកំពង់ចាម ស្រុកកំពង់ចាម
ទូរស័ព្ទ៖ ០៤២ ៩៤១ ៥០២

១១- ខេត្ដ ត្បូងឃ្មុំ [ផែនទី]
ភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង
ទូរស័ព្ទ៖ 0៤២ ៦ ៥៥៥ ១៤៣

១២- ខេត្ដតាកែវ [ផែនទី]
ផ្ទះលេខ៥ ផ្លូវលេខ៨ ភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ
ទូរស័ព្ទ៖ ០៣២ ៩៣១ ៣៦១

១៣- ខេត្ដសៀមរាប [ផែនទី]
គ្លីនិក/មណ្ឌលយុវវ័យ៖ ភូមិត្រពាំងសេះ ឃុំគោកចក
ទូរស័ព្ទ៖ ០៦៣ ៩៦៤ ៩៦០/ ០៦៣ ៦៣ ៦៣ ៧៦៩

១៤- ខេត្ដកំពង់ស្ពឺ [ផែនទី]
ភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន
ទូរស័ព្ទ៖០២៥៩៨៧ ១៤៥

១៥- ខេត្ដកំពត [ផែនទី]
ផ្ទះលេខ៥១ ផ្លូវជាតិលេខ៣៣ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត
ទូរស័ព្ទ៖ ០៣៣ ៩៣២ ៧៦៨