កម្មវិធីសុខភាពសហគមន៏

ក្នុង​ឆ្នាំ ២០១៥ សមិទ្ធិផល​នៃ​ការធ្វើផែនការ​គ្រួសារ របស់​ប្រទេស​កម្ពុជា ស្ថិតនៅ​ពីក្រោ

img share
Log In   /   បង្កើតគណនីសំរាប់កិច្ចពិភាក្សា
search
កម្មវិធីសុខភាពសហគមន៏
ក្នុង​ឆ្នាំ ២០១៥ សមិទ្ធិផល​នៃ​ការធ្វើផែនការ​គ្រួសារ របស់​ប្រទេស​កម្ពុជា ស្ថិតនៅ​ពីក្រោយ​គោលដៅ​អភិវឌ្ឍ​សហសវត្ស​ប្រហែល ៦០%  ។ លទ្ធផល​នេះ អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​នូវ ​ឧបសគ្គនានា តាមរយៈ​ការបង្កើន​ការយល់ដឹង​និង​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត ជាពិសេស​មធ្យោបាយ​រយៈ​ពេល​វែង​។ ទន្ទឹមនឹង​នេះដែរ ជំងឺរបេង​នៅតែ​ជា​ក្តីបារម្ភ​សម្រាប់​សុខភាព​សាធារណៈ និង​នៅតែ​ជា​បញ្ហា​អាទិភាព​សម្រាប់​ក្រសួងសុខាភិបាល ទោះបីជា​បច្ចុប្បន្ននេះ អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ពី​ការថយចុះ​នៃ​ករណី​ជំងឺរបេង​នៅ ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ដែលមាន​បន្ទុក​ជំងឺរបេង​ខ្ពស់ ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​។​

គោលបំណង
​ដើម្បី​ចូលរួម​ដោះស្រាយ​ក្តីកង្វល់​ខាងលើ អង្គការ​រ៉ា​ក់បាន​ផ្តោតទៅលើ​ការមិន​ជួប​តម្រូវការ​មធ្យោបាយ​ពន្យារកំណើត (Unmet need) ក្នុងចំណោម​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ អាយុ​ពី ១៥ ទៅ ៤៩​ឆ្នាំ ជាពិសេស​បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​រយៈពេល​វែង​ក្នុង ចំណោម​ពួកគេ​។ យើង​ក៏បាន​រួមចំណែក​កាត់បន្ថយ​នៃ​អត្រា​នៃ​ការឈឺ និង​ការស្លាប់ ដោយសារ​ជំងឺរបេង នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​ស្តីពី​ជំងឺរបេង និង​ការធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ទទួល​សេវា​ធ្វើ​រោគវិនិច្ឆ័យ​មេរោគ​របេង បង្កើន​ការរុករក និង​ការព្យាបាល​ជំងឺរបេង​ទាន់ពេលវេលា ក្នុងចំណោម​ក្រុម​ប្រឈមមុខ​ខ្ពស់​ដូចជា​៖ មនុស្ស​ចាស់ អ្នក​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺរបេង អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​។​

​សកម្មភាព
​កម្មវិធី​របស់​យើង​មាន​ពីរ​គម្រោង​សំខាន់ៗ​គឺ​៖ (១) ការពង្រឹង​កម្មវិធី​ព​ន្យា​រ​កំណើត​ក្នុង​វិស័យ​សាធារណៈ​ដែល​គាំទ្រ​ដោយ មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) (២) ការពង្រឹង​កម្មវិធីរ​បេង​ក្នុង​វិស័យ​សាធារណៈ​ដែល​គាំទ្រ​ដោយ​មូលនិធិ​សកល (GF)​។ កម្មវិធី​នេះ​ធ្វើ​សកម្មភាព​លើកកម្ពស់​សុខភាព​សហ​គម​ន៍​តាមរយៈ​ការកសាង​ទំនាក់ ទំនង​រវាង​មណ្ឌល​សុខភាព​របស់​រដ្ឋ និង​សហគមន៍ ដែល​រួមមាន​អ្នកភូមិ អ្នកស្ម័គ្រចិត្ត​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​។ អង្គការ​រ៉ា​ក់មាន​បទពិសោធន៍​ជា​យូរ​មកហើយ ក្នុងការ​ពង្រឹងសមត្ថភាព​លើ​វិស័យ​សុខាភិបាល​សាធារណៈ និង​ការគៀងគ​សហគមន៍​ឲ្យ​មកប្រើប្រាស់​វិស័យ​សុខាភិបាល​សាធារណៈ​។​

​សកម្មភាព​សំខាន់ៗ​របស់​យើង​មានដូចជា ការបង្កើន​ការយល់ដឹង និង​ដោះស្រាយ​ការយល់ច្រឡំ​របស់​សហ​គម​ន៍​ទៅលើ​ការពន្យារ​កំណើត ក៏ដូចជា​ការពង្រឹង​ជំនាញ​របស់​ឆ្មប​មណ្ឌល​សុខភាព​លើ​ការផ្តល់​ប្រឹក្សា និង​ការផ្តល់សេវា​ពន្យារកំណើត​។ ដោយមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក និង​ស្រុក​ប្រតិបត្តិ អង្គការ​រ៉ា​ក់​បន្ត​អនុវត្ត​ការ​ចែកចាយ​មធ្យោបាយ​ពន្យារកំណើត​តាម​សហគមន៍ និង ប័ណ្ណ​ពន្យារកំណើត (Voucher) ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​សេវា​ពន្យារកំណើត ជាពិសេស​កង​ដាក់​ក្នុង​ស្បូន តាមរយៈ​ភ្នាក់ងារចែកចាយ​មធ្យោបាយ​ពន្យារកំណើត​តាម​សហគមន៍ (CBD) ទាំង ៦៨០ នាក់ ក្នុងស្រុក​ប្រតិបត្តិ​ចំនួន​៥ (​ដូន​កែវ អង្គរកា បាទី គី​រី​វង្ស និង​ព្រៃកប្បាស​) នៅក្នុង​ខេត្តតាកែវ ។​

​លើសពីនេះ​ទៀត យើង​បានធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរបេង​តាមរយៈ​កិច្ច​អន្តរាគមន៍​គន្លឹះៗ  ដែល​រួមមាន​សកម្មភាព​បង្កើន​ការរុករក​ករណី​ជំងឺរបេង តាមរយៈ​ការអប់រំ​ជា​ក្រុម​នៅតាម​ភូមិ និង​វត្ត​អារាម ការបញ្ជូន​ករណី​សង្ស័យ​របេង ជាពិសេស​ក្រុម​ប្រឈមមុខ​ខ្ពស់ និង​ការអនុវត្ត​ដូ​ត​សហគមន៍ (CDOTS) ។ បច្ចុប្បន្ន អង្គការ​រ៉ា​ក់​កំពុង​អនុវត្ត​កម្មវិធី​របេង​របស់ខ្លួន នៅក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន​ប្រាំបួន (​មេមត់ ក្រូចឆ្មា កំពង់ឆ្នាំង បរិបូរ​ណ៌ កំពង់ត្រឡាច បារាយណ៍​-​សន្ទុក កំពង់ធំ ស្ទោង និង​សូត្រ​និគម​) នៅក្នុង​ខេត្ត​ចំនួន​បួន (​ខេត្ត​ត្បូងឃ្មុំ កំពង់ធំ  កំពង់ឆ្នាំង និង​សៀមរាប​)​។​





អត្ថបទប្រហាក់ប្រហែលផ្សេងទៀត

06 June, 2014 11:02 AM

អង្គការ​រ៉ា​ក់​ទទួលស្គាល់​អំពី​ភាពចាំបាច់​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​គ្រឹះស្ថាន​ផ្តល់​សេវា​សុខភាព​រដ្ឋដោយ​អង្គការ​បានធ្វើ​ការផ្តល់​សេវា​សុខភាព​របស់ខ្លួន​...

01 September, 2014 08:57 AM

យោងតាម​ការអង្កេត​ប្រជាសាស្ត្រ​សុខភាព​កម្ពុជា (CDHS) ឆ្នាំ ២០១៤ បាន​បង្ហាញថា​អត្រា​ការ​មានកូន​របស់ យុវវ័យ​ដែលមាន អាយុ​ពី ១៥ ទៅ ១៩​ឆ្នាំ​បាន​...

01 September, 2014 08:23 AM

អត្រា​ប្រេ​វ៉ាឡង់ និង​អត្រា​ចម្លង​នៃ​មេរោគ​អេ​ដ​ស៏​នៅក្នុង​ប្រទេស​កម្ពុជា នៅមានកំរិត​ខ្ពស់ ក្នុងចំណោម​ក្រុម​ជន​ប្រឈមមុខ​ខ្ពស់ (MARPs) ដូចជា​៖ ស្ត្រី​ធ្វើការ​...

03 April, 2015 03:17 AM

នៅក្នុង​ប្រទេស​កម្ពុជា គ្រឹះស្ថាន​ផ្តល់​សេវា​សុខភាព​គ្រប់ ជ្រុងជ្រោយ​និង​មាន​គុណភាព​សម្រាប់​ក្រុម​ស្ត្រី​ងាយ​រង គ្រោះ ឬ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដូចជា​...

07 June, 2014 02:36 AM

បញ្ហា​ហិរញ្ញវត្ថុ​គឺជា​ឧបសគ្គ​ចំបង​មួយ​ដែល​រារាំង​ប្រជាជន​ក្រីក្រ​ក្នុងការ​មក​ទទួល​សេវា​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន​។​ ​គម្រោង​មូលនិធិ​សមធម៌ និង​ការចេញ​...

(+៨៥៥)  ១០ ​៨១២ ​៨១២
(+៨៥៥) ៨៩ ៣៣៣ ៩៩០
(+៨៥៥) ៨៨ ៧ ១០៧ ១០៧
(+៨៥៥) ៣៨ ៦ ១៧ ១៧ ១ ៧
(+៨៥៥) ១២ ៩៩៩ ១៧០
More
មតិយោបល់ :
* កន្លែងចាំបាច់ត្រូវបំពេញ
*
*
*
© ២០១៦ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Reproductive Health Association Of Cambodia (RHAC)
រចនា ដោយ សើវីង វែប សឹលូសិន
ចំនួនអ្នក ចូលទស្សនា 00695073