កម្មវិធីសុខភាពយុវវ័យ

យោងតាម​ការអង្កេត​ប្រជាសាស្ត្រ​សុខភាព​កម្ពុជា (CDHS) ឆ្នាំ ២០១៤ បាន​បង្ហាញថា​អត្រា​ការ​មានក

img share
Log In   /   បង្កើតគណនីសំរាប់កិច្ចពិភាក្សា
search
កម្មវិធីសុខភាពយុវវ័យ
យោងតាម​ការអង្កេត​ប្រជាសាស្ត្រ​សុខភាព​កម្ពុជា (CDHS) ឆ្នាំ ២០១៤ បាន​បង្ហាញថា​អត្រា​ការ​មានកូន​របស់ យុវវ័យ​ដែលមាន អាយុ​ពី ១៥ ទៅ ១៩​ឆ្នាំ​បាន​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​ពី ៨% នៅ​ឆ្នាំ ២០១០ ដល់ ១២% នៅក្នុង​ឆ្នាំ ២០១៤​។ លើសពីនេះទៅទៀត មានការ​លើកឡើង​ជាច្រើន​ថា ការ​រួមភេទ​មុនពេល​រៀបការ​មានការ​កើនឡើង ចំណែកឯ​អំពើហិង្សា​លើ​យុវវ័យ និង​ការប្រើប្រាស់​ថ្នាំញៀន​កាន់តែ​រីក​រាលដាល នាពេល​បច្ចុប្បន្ននេះ​។ ភាព​គ្មាន​ការងារ​ធ្វើ ការរៀប​ការ​នៅ​វ័យក្មេង និង​បញ្ហា​ចំណាកស្រុក កាន់តែ​កើនឡើង​ក្នុងចំណោម​យុវវ័យ ខណៈដែល​ចំណេះដឹង​ក៏ដូចជា​លទ្ធភាព​ទទួល​ព័ត៌មាន និង​ការប្រើប្រាស់​សេវា​សុខភាព​របស់​ពួកគេ​នៅមានកម្រិត​នៅឡើយ​។ អង្គការ​រ៉ា​ក់​ជឿជាក់ថា ការដោះស្រាយ​តម្រូវការ​សិទ្ធិ និង​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ (SRHR) របស់​យុវវ័យ គឺជា​អាទិភាព​ចម្បង​មួយ​ក្នុងចំណោម​អាទិភាព​ដទៃទៀត​។​
​គោលបំណង
​កម្មវិធី​នេះ​មាន​គោលបំណង ចូលរួមចំណែក​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​របស់​យុវវ័យ​ដែលមាន​អាយុ​ពី ១០ ទៅ ២៤​ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបង្កើន​ចំណេះដឹង​របស់​ពួកគេ​អំពី SRHR និង​ការបង្កើត​បរិយាកាស​ស​ម​ស្រប​សម្រាប់​ការអប់រំ​បំ​ណិ​ន​ជីវិត​និង​ការអប់រំ​គោល​គំនិត ផ្លូវភេទ (LSE-CSE) នៅក្នុង​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ ដោយ​ប្រើប្រាស់​សៀវភៅ​មេរៀន និង​គេហទំព័រ​អេ​ឡិច​ត្រូ​និ​ច (E-learning)​។
សកម្មភាព
​កម្មវិធី​នេះ​មាន​គម្រោង​បួន​សំខាន់ៗ ដូចជា​៖
  •     ការបង្រៀន​ការអប់រំ​បំ​ណិ​ន​ជីវិត និង​ការអប់រំ​គោល​គំនិត​ផ្លូវភេទ (LSE-CSE) ដល់​សិស្សសាលា​
  •     ការរៀន​អំពី​ការអប់រំ​បំ​ណិ​ន​ជីវិត និង​ការអប់រំ​គោល​គំនិត​ផ្លូវភេទ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (E-learning)
  •     ការធ្វើអោយ​កាន់តែ​ប្រសើរ​នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន SRHR
  •     ការតស៊ូ​មតិ​សម្រាប់​ការគាំទ្រ SRHR ។​
​កម្មវិធី​នេះ​អនុវត្ត​វិធីសាស្ត្រ​បី​ផ្នែក​របស់​អង្គការ​រ៉ា​ក់ ដែលមាន​ដូចជា​៖ ការអប់រំ​តាមរយៈ​មិត្ត​អប់រំ​មិត្ត (Peer) ដើម្បី​ពិភាក្សា​និង​ចែករំលែក​ព័ត៌មាន​ដែល​ត្រឹមត្រូវ​និង​បញ្ជូន​យុវវ័យ​ទៅរក​សេវា​សុខភាព ការផ្តល់សេវា​មេត្រីភាព​ដល់​យុវវ័យ និង​ការបង្កើន​បរិយាកាស​គាំទ្រ​លើ LSE-CSE ពី​សំណាក់​ឪពុកម្ដាយ អាជ្ញាធរ​មូលដ្ឋាន នាយក​សាលា និង​អ្នកបង្កើត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​សុខភាព​។​

​អង្គការ​រ៉ា​ក់​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​គ្រូបង្រៀន​លើ​មុខវិជ្ជា LSE-CSE និង​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន SRHR ដល់​មាតាបិតា​ឬ​អាណាព្យាបាល និង​អ្នកធ្វើការ​សម្រេចចិត្ត​នៅ​ថ្នាក់មូលដ្ឋាន  ដែល​គ្របដណ្តប់​សាលារៀន​ចំនូ​ន​២៧៥ ក្នុងស្រុក​ចំនួន​ប្រាំ​នៃ​ខេត្តកំពត​។ លើសពីនេះ​ទៀត ចាប់តាំងពី​ឆ្នាំ ២០១៣ អង្គការ​រ៉ា​ក់បាន​ផ្តួចផ្តើម និង​ធ្វើការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​បង្កើត​គេហទំព័រ​អេ​ឡិច​ត្រូ​និ​ច (www.youthchhlat.org) សម្រាប់​គ្រូបង្រៀន​នៅតាម​សាលារៀន​ចំនួន​២៤ សម្រាប់​យុវជន និង​សម្រាប់​ឪពុកម្តាយ​ឬ​អាណាព្យាបាល ដើម្បី​ស្វែងយល់​ពី LSE-CSE តាមរយៈ​ការប្រើប្រាស់​គេហទំព័រ​នេះ​។​

​ការពិភាក្សា​សំនួរ​-​ចម្លើយ​សម្រាប់​យុវវ័យ (youth interactive forum) ដើម្បី​ស្វែងយល់ និង​ទទួល​ព័ត៌មាន​អំពី SRHR ត្រូវបាន​បង្កើតឡើង​នៅក្នុង​គេហទំព័រ​របស់​អង្គការ​រ៉ា​ក់ (www.rhac.org.kh) ។ នៅ​ខេត្តបាត់ដំបង គម្រោង​នេះ​ធ្វើការ​ជាមួយ​មិត្ត​អប់រំ​មិត្ត​ក្នុង និង​ក្រៅ​សាលារៀន និង​គណៈកម្មាធិកា​ឃុំ​សង្កាត់​សម្រាប់​ស្ត្រី​និង​កុមារ (CCWC) ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​គេហទំព័រ​នេះ ព្រមទាំង​ជួយ​គាំទ្រ​ដល់​យុវវ័យ​ទាក់ទង​នឹង SRHR និង​បង្កើន​ការទទួលបាន​សេវា​សុខភាព​ផ្លូវភេទ​និង​បន្ត​ពូជ​របស់​ពួកគេ​។​

​អង្គការ​រ៉ា​ក់បាន​សហការ​ធ្វើ​ការតស៊ូ​មតិ​ជាមួយ​អង្គការ ARROW ដែលជា​ដៃគូ​អន្តរជាតិ​របស់ខ្លួន  និង​ដៃគូ​ក្នុងស្រុក​នានា​ដូចជា​អង្គការ CEDAW សំដៅ​ស្វែងរក​ការគាំទ្រ​ពី​ស្ថាប័ន​បង្កើត​គោលនយោបាយ​ជាន់ខ្ពស់​ដូចជា ព្រឹទ្ធសភា រដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង​យុវវ័យ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ SRHR សម្រាប់​ក្រុម​ងាយ​រងគ្រោះ​ជាពិសេស​ក្មេងស្រី​និង​ស្ត្រី​។ អង្គការ​រ៉ា​ក់បាន​រៀបចំ​សិក្ខាសាលា​តស៊ូ​មតិ​សម្រាប់ SRHR និង កំពុង​បង្កើន​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ជា​ឧបករណ៍​តស៊ូ​មតិ ។​



អត្ថបទប្រហាក់ប្រហែលផ្សេងទៀត

06 June, 2014 11:02 AM

អង្គការ​រ៉ា​ក់​ទទួលស្គាល់​អំពី​ភាពចាំបាច់​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​គ្រឹះស្ថាន​ផ្តល់​សេវា​សុខភាព​រដ្ឋដោយ​អង្គការ​បានធ្វើ​ការផ្តល់​សេវា​សុខភាព​របស់ខ្លួន​...

02 September, 2014 01:48 AM

ក្នុង​ឆ្នាំ ២០១៥ សមិទ្ធិផល​នៃ​ការធ្វើផែនការ​គ្រួសារ របស់​ប្រទេស​កម្ពុជា ស្ថិតនៅ​ពីក្រោយ​គោលដៅ​អភិវឌ្ឍ​សហសវត្ស​ប្រហែល ៦០%  ។ លទ្ធផល​នេះ អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​នូវ...

01 September, 2014 08:23 AM

អត្រា​ប្រេ​វ៉ាឡង់ និង​អត្រា​ចម្លង​នៃ​មេរោគ​អេ​ដ​ស៏​នៅក្នុង​ប្រទេស​កម្ពុជា នៅមានកំរិត​ខ្ពស់ ក្នុងចំណោម​ក្រុម​ជន​ប្រឈមមុខ​ខ្ពស់ (MARPs) ដូចជា​៖ ស្ត្រី​ធ្វើការ​...

03 April, 2015 03:17 AM

នៅក្នុង​ប្រទេស​កម្ពុជា គ្រឹះស្ថាន​ផ្តល់​សេវា​សុខភាព​គ្រប់ ជ្រុងជ្រោយ​និង​មាន​គុណភាព​សម្រាប់​ក្រុម​ស្ត្រី​ងាយ​រង គ្រោះ ឬ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដូចជា​...

07 June, 2014 02:36 AM

បញ្ហា​ហិរញ្ញវត្ថុ​គឺជា​ឧបសគ្គ​ចំបង​មួយ​ដែល​រារាំង​ប្រជាជន​ក្រីក្រ​ក្នុងការ​មក​ទទួល​សេវា​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន​។​ ​គម្រោង​មូលនិធិ​សមធម៌ និង​ការចេញ​...

(+៨៥៥)  ១០ ​៨១២ ​៨១២
(+៨៥៥) ៨៩ ៣៣៣ ៩៩០
(+៨៥៥) ៨៨ ៧ ១០៧ ១០៧
(+៨៥៥) ៣៨ ៦ ១៧ ១៧ ១ ៧
(+៨៥៥) ១២ ៩៩៩ ១៧០
More
មតិយោបល់ :
* កន្លែងចាំបាច់ត្រូវបំពេញ
*
*
*
© ២០១៦ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Reproductive Health Association Of Cambodia (RHAC)
រចនា ដោយ សើវីង វែប សឹលូសិន
ចំនួនអ្នក ចូលទស្សនា 00651033